សាខាវេសហ្គេត អន្តរជាតិ
សាខាទី១
ផ្សារញ៉ែរ ខេត្តសៀមរាប
សាខាទី១ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ ស្ថិតនៅចំកណ្តាលក្រុងសៀមរាប សាខាទី១យើងខ្ញុំនេះមានបន្ទប់សិក្សាចំនួន ៤២ ហើយនិងទីលានបាល់បោះ អាហារដ្ឋានធំទូលាយ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងផ្ទះ និងបន្ទប់ដេក។ យើងថែមទាំងមានបណ្ណាល័យធំទូលាយនិងបំពាក់បរិក្ខារល្អ បើកពេញមួយថ្ងៃសម្រាប់សិស្សានុសិស្សរីករាយក្នុងការអាន។បន្ទប់ពិសោធន៍ព័ត៌មានវិទ្យាដែលមានកុំព្យូទ័រ Windows 24 ដែលមួយសម្រាប់សិស្សម្នាក់ៗប្រើក្នុងអំឡុងពេលសិក្សា។
សាខាទី១៖ ផ្សារញ៉ែរ ខេត្តសៀមរាប
កម្មវិធីមាននៅសាខាទី១៖
- កម្មវិធីភាសាអង់គ្លេសអន្តរជាតិពេញម៉ោងចាប់ពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់ទី១២
- កម្មវិធីខេមរះភាសាពេញម៉ោងចាប់ពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់ទី១២
- ភាសាអង់គ្លេសក្រៅម៉ោងសម្រាប់កុមារ
- ភាសាអង់គ្លេសក្រៅម៉ោងសម្រាប់មនុស្សពេញវ័យ
- ភាសាចិនក្រៅម៉ោង

សាខាទី២
ផ្សារដើមក្រឡាញ់ សៀមរាប
សាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវបរិយាកាសសិក្សាដ៏ល្អសម្រាប់កុមារ និងយុវវ័យ។ ថ្នាក់រៀនមានទំហំធំទូលាយ និងមានពន្លឺល្អ ហើយមានផ្លូវចូលយ៉ាងងាយស្រួលរាប់ចាប់ពីថ្នាក់រៀនរហូតទៅដល់កន្លែងលេងដ៏ធំទូលាយបន្ថែមពីនេះទៀតយើងក៏មានអាហារដ្ឋាន និងអាងហែលទឹក។ មានមជ្ឈមណ្ឌលព័ត៌មានវិទ្យាដ៏ធំ និងបំពាក់ដោយប្រព័ន្ធ 24 Windows កុំព្យូទ័រនិងបណ្ណាល័យដ៏ល្អមួយ ដែលមានសៀវភៅប្រឌិត និងសៀវភៅមិនប្រឌិតជាច្រើនប្រភេទ។ សិស្សក៏មានបន្ទប់ពិសោធន៍សម្រាប់មេរៀនវិទ្យាសាស្ត្រ និងសួនដំណាំដែលអាចអោយពួកគេអាច អនុវត្តន៍ផ្ទាល់បាន។ ខាងសាលាយើងខ្ញុំក៏មានចំណតរថយន្តសម្រាប់ ម៉ូតូ កង់ផងដែល។
សាខាទី២៖ ផ្សារដើមក្រឡាញ់ ខេត្តសៀមរាប

សាខាទី៣
ផ្សារលើ ខេត្តសៀមរាប
សាខាទី៣ សាខាសាលាថ្មីបំផុតរបស់យើង ដែលមានត្រឹមតែ ១៦ បន្ទប់ប៉ុណ្ណោះ ក្រោមរូបភាពនេះពួកយើងហាក់បីដូចជានៅក្នុងបរិយាកាសគ្រួសារផ្ទាល់ខ្លួន។ សាលាមានសួនច្បារធំទូលាយ ទីលានបាល់បោះ អាងហែលទឹក និងអាហារដ្ឋាន។ ក្មេងតូចៗអាចលេងក្នុងបន្ទប់លេងដ៏ធំ ហើយសិស្សទាំងអស់ថែមទាំងអាចអាចចូលទៅបណ្ណាល័យ និងមជ្ឈមណ្ឌលព័ត៌មានវិទ្យា ដែលបំពាក់ដោយកុំព្យូទ័រ Appleផងដែល។
សាខាទី៣៖ ផ្សារលើ ខេត្តសៀមរាប
កម្មវិធីមាននៅសាខាទី៣៖
- កម្មវិធីភាសាអង់គ្លេសអន្តរជាតិពេញម៉ោងចាប់ពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់ទី១២
- កម្មវិធីខេមរះភាសាពេញម៉ោងចាប់ពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់ទី១២
- ភាសាអង់គ្លេសក្រៅម៉ោងសម្រាប់កុមារ
- ភាសាអង់គ្លេសក្រៅម៉ោងសម្រាប់មនុស្សពេញវ័យ

facilities

បណ្ណាល័យរបស់សាខារបស់យើងនីមួយៗសំបូរទៅដោយសៀវភៅគួរឱ្យចាប់អារម្មណ៍ និងព័ត៌មានជាច្រើនប្រភេទ។បណ្ណាល័យត្រូវបានប្រើជាផ្នែកមួយនៃថ្ងៃសិក្សាសម្រាប់ការស្រាវជ្រាវនិងការអានយ៉ាងទូលំទូលាយ ហើយសិស្សក៏អាចប្រើប្រាស់ក្រៅម៉ោងរៀនផងដែរ។

ដើម្បីគាំទ្រកម្មវិធី STEAM ដ៏សកម្មរបស់យើង យើងមាននូវបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងផ្ទះបាយដែលត្រូវបានប្រើប្រាស់អោយសិស្សអាចស្រាវជ្រាវក៏ដូចជាអាចអនុវត្តន៍ផ្ទាល់អំពីគោលការណ៍វិទ្យាសាស្ត្រ និងសម្រាប់ការធ្វើពិសោធន៍ប្រកបដោយព័ត៌មាន និងរីករាយ។


រាងកាយដែលមានសុខភាពល្អមានសារៈសំខាន់ណាស់ព្រោះវាអាចធ្វើអោយចិត្តគំនិតនិងបញ្ញាស្មារតិមានសុខភាពល្អផងដែល។ យើងលើកទឹកចិត្តសិស្សរបស់យើងឱ្យចូលរួមក្នុងសកម្មភាពដែលសមរម្យសម្រាប់ការកសាងរាងកាយឱ្យរឹងមាំ និងមានសុខភាពល្អ។ នៅក្នុងកម្មវិធីសិក្សារបស់ប្អូនតូចៗ ហ្គេមដែលបានរចនាឡើងដើម្បីអភិវឌ្ឍនិងជំនាញទៅលើការស្តាប់ យល់និងផ្លាស់ទីនៅក្នុងថ្នាក់ និងក្នុងសួនកុមារ។ ក្មេងធំៗអាចជ្រើសរើសពីកីឡាវាយកូនបាល់លើតុ បាល់បោះ បាល់ទាត់ និងហែលទឹក។

អាហារដ្ឋានរបស់សាលានីមួយៗផ្តល់ជូនសិស្សានុសិស្សអាចជ្រើសរើសអាហារសម្រន់ ភេសជ្ជៈ និងអាហារជាច្រើនប្រភេទ ឬពួកគេអាចប្រើប្រាស់កន្លែងអង្គុយ និងសម្រាកជាមួយមិត្តភក្តិ។

សម្រាប់សិស្សានុសិស្សដែលកំពុងសិក្សាកម្មវិធីពេញមួយថ្ងៃ ខាងសាលាបានរៀបចំបន្ទប់ម៉ាស៊ីនត្រជាក់សម្រាប់ការគេងសំរាក់ពេលថ្ងៃត្រង់របស់ប្អូនៗ។

