ចក្ខុវិស័យ

លើកកម្ពស់សមត្ថភាពសិស្សានុសិស្សបច្ចុប្បន្នដើម្បីក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។

បេសកកម្ម

បេសកកម្មរបស់សាលាគឺបណ្តុះបណ្តាលសិស្សានុសិស្សឱ្យទទួលបាននូវការអភិវឌ្ឍគ្រប់ផ្នែក មានទំនុកចិត្ត និងការទទួលខុសត្រូវដែលមានសក្តានុពលពេញលេញ។ សាលាផ្តោតលើការអប់រំជំនាញដែលមានគុណភាពខ្ពស់ក្នុងសតវត្សទី២១ បរិយាកាសសិក្សាប្រកបដោយភាពសប្បាយរីករាយ មានសុវត្ថិភាព និងការជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់ៗគ្នា។ លោកគ្រូ អ្នកគ្រូរបស់សាលាត្រូវបានបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមវិធីសាស្រ្តអប់រំទាន់សម័យ ដែលសបញ្ជាក់ឱ្យឃើញពីការសិក្សាប្រកបជោគជ័យដល់សិស្សានុសិស្សរបស់យើងតាមរយៈការផ្តោតទៅលើកម្មវិធីសិក្សា កិច្ចសហប្រត្តិបត្តិការល្អ ការគិតត្រិះរិះ ឬការគិតពិចារណា ទំនាក់ទំនង និងភាពច្នៃប្រឌិត។ សិស្សានុសិស្សរបស់សាលាត្រូវបានលើកកម្ពស់សមត្ថភាពក្នុងការសិក្សារបស់ពួកគេដើម្បីឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍក្នុងការយល់ដឹងពីសង្គម ភាពទទួលខុសត្រូវជាពលរដ្ឋ និងការអភិវឌ្ឃខ្លួន​របស់ពួកគេក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

គុណតម្លៃ

សហគមន៍

សាលាអន្តរជាតិ វេសហ្គេត មានមោទនភាពដែលជាផ្នែកអប់រំមួយនៃសហគមន៍អប់រំធំៗជាច្រើននៅជុំវិញពិភពលោក។

Steam

គម្រោង STEAM គឺជាវិធីសាស្ត្របណ្តុះបណ្តាលផ្អែកលើសកម្មភាពដែលរួមបញ្ចូលគ្នានូវមុខវិជ្ជាចំនួនប្រាំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ កម្មវិធីនេះផ្តល់ឱ្យសិស្សានុសិស្សនូវការសិក្សាតាមរយៈការឆ្លុះបញ្ចាំងដើម្បីរៀនពីរបៀបដែលមុខវិជ្ជាទាំងនេះរួមគ្នាបង្កើតជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហា និងការច្នៃប្រឌិត។

Epic

EPIC៖ គឺជាកម្មវិធីអានដែលមានសៀវភៅជាង 40,000 ក្បាលលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់កុមារ។ កម្មវិធី EPIC គាំទ្រដល់អក្ខរកម្មកុមារ និងផ្តល់ជូនសិស្សានុសិស្សជាមួយសៀវភៅមានភាពចម្រុះ ភាពសប្បាយរីករាយ និងភាពរំភើបក្នុងការអាន។

ក្លឹបអំណានកុមារខេត្តសៀមរាប

បើកទូលាយដល់កុមារទាំងអស់ ក្លឹបអំណានកុមារមានគោលបំណងលើកកម្ពស់អក្ខរកម្មកុមារតាមរយៈសកម្មភាពផ្សេងៗទាក់ទងនឹងសៀវភៅភាសាអង់គ្លេស។ រៀបចំ និងដំណើរការដោយអ្នកជំនាញរបស់សាលា។
គ្រូបង្រៀនភាសាអង់គ្លេស៖ កុមារត្រូវបានស្វាគមន៍ក្នុងការចូលរួមក្នុងភាពសប្បាយរីករាយ និងទទួលបានឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយសៀវភៅភាសាអង់គ្លេសដោយផ្អែកលើប្រធានបទផ្សេងៗ។

ក្លឹបតេក្វាន់ដូថ្ងៃអាទិត្យសៀមរាប

មានមេរៀនសប្បាយៗ បង្កើនថាមពល និងរំភើបដោយអ្នកជំនាញក្បាច់គុនក្នុងស្រុក ផ្តល់ជូនកុមារចាប់ពីអាយុ 7 ឆ្នាំឡើងទៅ នូវឱកាសហាត់ប្រាណ បង្កើតទម្លាប់ក្នុងការផ្តោតអារម្មណ៍ និងរៀនពីបច្ចេកទេសការពារខ្លួនសំខាន់ៗផងដែរ។

សាលាដែលជាដៃគូសហការ

សាលា Cornwall នៃប្រទេសអង់គ្លេស។ ដំណើរទស្ស្ននកិច្ចសិក្សារបស់សិស្សានុសិស្សទៅកាន់ប្រទេសអង់គ្លេសគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីស្វែងយល់អំពីបរិស្ថាន បទពិសោធន៍វប្បធម៌ថ្មី និងអនុវត្តភាសាអង់គ្លេស!

Message from the Academic Director

We are living in exciting, but turbulent, times. This is a period of fantastically rapid change brough about by advances in technology. These changes have brought about new work opportunities but have also been the death of others. Considering the rate of change in our society, teachers today have little idea of what future they are preparing children for. In this context, traditional approaches to classroom practice are becoming obsolete and the educational community needs to rethink what it is we can offer the youth of today that will stand them usefully in an uncertain future.

For this reason, we have embraced the 21st Century skills approach in our classrooms. This curriculum moves beyond the traditional goals of classrooms as sources of knowledge transmission. Instead, it aims to build viable skills and strategies that students are likely to need, including soft skills, leadership, and the ability to communicate both intra- and transnationally. The guiding principle is that knowledge acquisition in its traditional sense is only of use if it serves the development of the 4Cs: the skills of Communication, Collaboration, Creativity, and Critical thinking. The 4Cs, in turn, are the foundation for character-building traits of empathy, curiosity, initiative, grit, leadership, adaptability and self-awareness. These character traits are the building blocks of success in adult life. Our program aims to push students past curricula knowledge, and instead to build the skills needed for success beyond school.

Scroll to Top